Post News Media ព័ត៌មានជាតិ ​អាសូរ! យុវជន...

​អាសូរ! យុវជនម្នាក់ ទៅរកខ្យងរអិលជើងធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណី​យុវជនម្នាក់លង់ទឹក​​ស្លាប់ នៅចំណុច បឹងធំ ក្នុងភូមិតារាបដូនស ឃុំ គគីរ​ ស្រុកកៀនស្វាយ ខេត្តកណ្តាល​។

ជនរងគ្រោះ​ឈ្មោះ ស ច័ន្ទណារិទ្ធ(ឈីង)​ ភេទប្រុស អាយុ​១៨ឆ្នាំ មានទីលំនៅភូមិតារាបដូនស ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល​។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ ស ច័ន្ទណារិទ្ធ (ឈីង)ភេទប្រុស អាយុ ១៨ឆ្នាំ(ខ្មែរ) មុខរបរ កសិករ មានទីលំនៅ ភូមិ ឃុំកើតហេតុបានបបួលបងប្អូនជីដូនមួយ ទៅរកខ្យងនៅក្នុងបឹងធំ​ ពេលកំពុងអុំទូករកខ្យង មិនបានប្រយ័ត្នក៏រអិលជើងធ្លាក់ចូលក្នុងទឹក និងបានស្រវាតោងទូកវិញ តែរៀបនឹងឡើងទូក ស្រាប់តែទូកលិច​ដោយជនរងគ្រោះមិនចេះហែលទឹកក៏បានលង់ទឹកស្លាប់តែម្តង។ បន្ទាប់មកសាច់ញាតិបានស្រង់ជនរងគ្រោះយកមកផ្ទះ និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរ មូលដ្ឋាននិងគ្រូពេទ្យចុះពិនិត្យសាកសពនិងបានបញ្ជាក់ថា៖ សាកសពពុំមានស្លាក
ស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ​។
ការសន្និដ្ឋាន ៖ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​