ព័ត៌មានជាតិ

បុរសម្នាក់បានជិះម៉ូតូទៅបុកគូទរថយន្តពេញទំហឹង រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានជិះម៉ូតូទៅបុកគូទពីក្រោយរថយន្តធ្ងន់ធំមួយគ្រឿងដែលចតទុកចោលនៅចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង ចំណែកម៉ូតូវិញបានជាប់នៅនឹងគូទរថយន្តដោះមិនចេញនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ រំលងអធ្រាត្រថ្ងែទី៣១ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ៩៥ កែងនៅផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហងុដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខ បាត់ដំបង1N-9519 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតបើកបញ្ច្រាសទិសគ្នា ដោយរថយន្តនោះមានភ្លើងខ្លាំងហើយបាញ់មកចំក្នែករបស់បុរសជិះម៉ូតូខាងលើយ៉ាងខ្លាំង ហើយចាំងភ្នែកទៀត ចំណែកបុរសខាងលើ ក៏បានព្យាយាមជិះម៉ូតូចូលខាង ក៏ជ្រុលទៅបុកគូទពីក្រោយរថយន្តធ្ងន់ធំមួយគ្រឿង ដែលមានពាក់ស្លាកលេខព្រៃវែង3A- 0312 ដែលបានបើកមកចតទុកចោលនៅចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសខាងលើរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីពេទ្យភ្លាមៗតែម្តង ចំណែកម៉ូតូបានជាប់នៅនឹងគូទរថយន្តដោះមិនចេញនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមនដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់