ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រីចំនួន ៩នាក់ ឃាត់ខ្លួននៅផ្ទះសំណាក់១៦ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ក្នុងខណ្ឌចំការមន

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន ៩នាក់ ត្រូវបានសមត្ថកិច្ច បានចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់១៦ ផ្លូវ៤០០ ហុកក្រុម ២២ ភូមិ ៤ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមានទាំងឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀន និងសម្ភារ:ផ្សេងទៀត។

ដោយបានការសម្រេចពីលោកព្រះរាជអាជ្ញារងហេងហេង ឲ្យធ្វើការឆែកឆេរបន្ទប់ផ្សេងៗទៀត នៅផ្ទះសំណាក់ ១៦ រកឃើញគ្រឿងញៀន និងឃាត់ខ្លួនមនុស្សមួយចំនួនជាបន្តបន្ទាប់។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៩នាក់រួមទាំងវត្ថុតាងត្រូវនាំខ្លួនមកមន្ទីរប្រឆាំងគ្រឿងញៀនរាធានីភ្នំពេញដើម្បីធ្វើកំណត់ហេតុកសាងសំណុំរឿង បញ្ជូនទៅតុលាចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់