ព័ត៌មានជាតិ

ខ្លាំងមែន! ១​យប់​​ចោរ​​លួចយក​រថយន្ត​ម្តង​២​គ្រឿងទៅបាត់ ដោយមិនរំខានម្ចាស់និងសមត្ថកិច្ច នៅស្វាយរៀង​

ស្វាយរៀង: កាលពីវេលាម៉ោង២យប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មានករណីចោរលួចយករថយន្ត២គ្រឿង ដោយមួយ​នៅ​ក្រុង​ស្វាយរៀង​និងមួយ​​​ទៀត​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។

​រថយន្តដែលត្រូវចោរលួចមាន ម៉ាក​បា​ឡែ​​ន ​ពណ៌​ទឹកប្រាក់​ ​​ឆ្នាំ​២០០២​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​2U-8050 ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ មាស​ សា​ម៉ី ​ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ​ស្នាក់នៅ​​ភូមិ​ស្រះ​វ​ង់ ​សង្កាត់​ស្វាយរៀង ​ក្រុង​ស្វាយរៀង​ ជា​​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​អនុវត្ត​ក្រុង​ស្វាយរៀង​ ខេត្តស្វាយរៀង​។ និងរថយន្តមួយគ្រឿងទៀត ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ​ពណ៌​ទឹកមាស ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​2W-0106។

​បច្ចុប្បន្ន​ សមត្ថកិច្ច​ ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញាជនសង្ស័យ ​ដើម្បី​ចាត់ការ​​ទៅ​តាមផ្លូវ​ច្បាប់ជាបន្តទៀត៕​

មតិយោបល់