បន្ទាយមានជ័យៈ សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង៨និង៥០នាទី ថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.ក នៅលើដើមទឹកដោះគោ ជាប់ខាងកើតផ្ទះរបស់ឈ្មោះ ផៃ ឌឿន ភេទស្រី អាយុ ៥៥ឆ្នាំ ស្ថិតក្នុងមណ្ឌល៣ ភូមិប្រជាធ្មលិច សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាកសព ឈ្មោះ ហែម វាសនាភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ។
តាមការបំភ្លឺពីឈ្មោះ ជុំ សាវឿ ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធបានរៀបរាប់ថា នាងខ្ញុំបានគ្នាជាប្តីប្រពន្ធរយៈពេល៣ឆ្នាំមកហើយ ដោយពួកនាងខ្ញុំបានដេកក្នុងផ្ទះរួមរស់ជាមួយគ្នា។ លុះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ កូនស្រីជាកូនប្តីដើមនាងខ្ញុំបានមករស់នៅជាមួយ នាងខ្ញុំពុំបានឲ្យប្តីដេកនៅក្នុងផ្ទះជាមួយនោះទេ ដោយនៅពេលយប់បានឲ្យដេកនៅលើគ្រែមុខផ្ទះក្រៅរបង តែនៅពេលថ្ងៃអាចចេញចូលក្នុងផ្ទះបានធម្មតា។ កន្លងមកគ្រួសារនាងខ្ញុំតែងតែមានការឈ្លោះប្រកែកគ្នាជាញឹកញាប់និងសុំលែងលះគ្នាទៀតផង ។
មុនថ្ងៃកើតហេតុប្តីរបស់ខ្ញុំបានចូលរួមកំដររោងការនៅមុខផ្ទះដោយមានកម្មវិធីផឹកស៊ីតែពុំមានជម្លោះជាមួយញាតិជិតខាងណាទេ លុះព្រឹកឡើងថ្ងៃទី២៦ មករា ឆ្នាំ២០១៩ ឈ្មោះ ប៉ុច
ភេទស្រី បានឃើញចង.ក នៅលើដើមទឹកដោះគោក្បែរផ្ទះគាត់។
តាមការត្រួតពិនិត្យរបស់គណកម្មាធិការសាកសព ផ្នែកក្បាលពុំមានស្លាកស្នាមអ្វីទេ ផ្នែកផ្ទៃមុខអណ្តាតលានចេញមកមុខ ផ្នែកក មានស្នាមទ្រុតជុំវិញក ផ្នែងខាងមុខ ( បែកគ្រាប់ពោន ) ចំណងបែរទៅក្រោយ ផ្នែកអវជីវពុំមានស្លាកស្នាមអ្វីទេ ផ្នែកគូទមានហូរចេញលាមួកមកក្រៅ។
សាកសពពុំមានស្លាកស្នាមអ្វីទាក់ទងអំពើឃាតកម្មឡើយ។ តាមការសន្និដ្ឋានរបស់គណកម្មា
ធិការត្រួតនិត្យសាកសពស្លាប់ដោយសារស្ទះផ្លូវដង្ហើម (ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន)។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់