ព័ត៌មានជាតិ

Office សម្រាប់ Android មាន​ជា​ផ្លូវការ

​ទីបំផុត​ក្រុមហ៊ុន Microsoft បាន​សម្រេច​ចិត្ត​យក​កម្មវិធី Office ទៅ​ប្រើ​នៅ​លើ​ទូរស័ព្ទ​ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ Android ប៉ុន្តែ​សម្រាប់ Android tablet នៅ​មិនទាន់មាន​នោះទេ​។​
​យោង​តាម​គេហទំព័រ Business Insider បានឲ្យដឹងថា កម្មវិធី Office សម្រាប់ Android នេះ​វា​មាន​កម្មវិធី Word, Excel និង PowerPoint ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើ​អាចធ្វើការ View, Edit និង​បង្កើត​ថ្មី​បាន​។​
​នៅ​រាល់ពេល​ដែល​អ្នកប្រើប្រាស់​បើ​ឯកសារ​ដែល​បាន​ភ្ជាប់​មក​ជាមួយ​អ៊ី​មេ​ល វា​នឹង​ធ្វើការ Save ដោយ​ស្វ័យប្រវត្ត​ទៅកាន់ SkyDrive ដែលជា Cloud Storage របស់ Microsoft៕

office-android

មតិយោបល់