ព្រះសីហនុៈ ជនជាតិចិនម្នាក់ បានជិះម៉ូតូទឹកចេញពីឆ្នេរអូរឈើទាល ជួបខ្យល់រលកខ្លាំង ក៏វង្វេងផ្លូវ មិនអាចត្រឡប់មករកដីគោកវិញបាន កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។
លុះព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ សមត្ថកិច្ចស្វែងរកឃើញវិញហើយ ក្រោយពីកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ពន្ធ័ ធ្វើប្រតិបត្តិការរុករកបុរសជនបរទេសរូបនេះ ពេញមួយយប់ ។
មន្ត្រីនគរបាលថ្លែងថា ជនបរទេសរូបនេះ ត្រូវបានសមត្ថកិច្ច រកឃើញនៅម្តុំជិតកោះថាស ក្នុងខេត្តព្រះសីហនុ និងមានសុវត្ថិភាពធម្មតាទេ ហើយបច្ចុប្បន្ន សមត្ថកិច្ចបាននាំយកមកកាន់ដីគោកវិញហើយ៕
មតិយោបល់