កំពង់ស្ពឺៈ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៣៣ -៣៤ ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង។
រថយន្តទី១ម៉ាកហ៊ីណូ ប្រភេទបែន ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ចង្កូតស្តាំ PP.2630 អ្នកបើកបរមិនស្គាល់ឈ្មោះចុះរត់គេចខ្លួនបាត់។
រថយន្តទី២ ម៉ាកលុចស៊ីសLex us RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ AJ.1339 បើកបរដោយឈ្មោះជា សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំរស់នៅ ផ្ទះ១៣៥ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រថយន្តទី៣ ម៉ាកហ៊ីយ៉ាន់ដាយប្រភេទបែនពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D.1489 អ្នកបើកបរមិនស្គាល់ឈ្មោះ ចុះរត់គេចខ្លួនបាត់។
តាមអ្នកឃើញហេតុការណ៍ដំបូងថារថយន្តបែនចង្កូតស្តាំខាងលើបើកពីទិសខាងលិចទៅកើតលុះមកដល់ចំណុចខាង លើបានបុកជាមួយ រថយន្តម៉ាកលុចស៊ីសLex us RX330 ពណ៌ស ខាងលើទិសដៅបរបញ្រ្ចាសគ្នាខណៈពេលនោះមាន រថយន្ត១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយប្រភេទបែនពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D.1489 អ្នកបើកបរមិនស្គាល់ឈ្មោះ ខាងលើ បើកបរមកដល់ចំណុចកើតហេតុខាងលើបានគេចហើយក៏បានក្រឡាប់ដោយខ្លួនឯងតែម្ដង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលឲ្យអ្នកបើករថយន្តលុចស៊ីសរងរបួសស្រាល បានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យសម្ភពថ្នល់ទទឹង ចំណែករថយន្តខូចខាតផ្នែកមុខស្ទើរទាំងស្រុង រីឯរថយន្តប្រភេទបែនទាំង ០២គ្រឿង ខូចខាតបច្ចុប្បន្នរថយន្ត ទាំង ៣គ្រឿងសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង បណ្ដោះអាសន្នរងចាំដោះស្រាយតាមច្បាប់ពេលក្រោយ៕









មតិយោបល់