ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករង្វង់មូលប្រម៉ោយស្លាប់ពេលបញ្ជូនទៅពេទ្យ

ពោធិ៍សាត់: បុរសម្នាក់ជិះម៉ូតូបុករង្វង់មូលប្រម៉ោយស្លាប់នៅពេលបញ្ជូនទៅពេទ្យហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រលប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ចំណុចរង្វង់មូលប្រម៉ោយ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង។
សពមានឈ្មោះឡុង គឹមហៃ ភេទប្រុស អាយុ២៨ឆ្នាំមុខរបរកសករស្នាក់នៅភូមិកើតហេតុជិះម៉ូតូម៉ាកC125ពណ៌ខ្មៅគ្មានស្លាកលេខ។
តាមសមត្ថកិច្ចឲ្យដឹងថា បុរសខាងលើបានជិះទិសដៅពីកើតទៅលិចបានបុករង្វង់មូលប្រម៉ោយដោយខ្លួនឯងបណ្តាលឲ្យស្លាប់ពេលបញ្ជូលទៅពេទ្យពោធិ៍សាត់។
ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវាលវែង
ចំណែកសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់