ព័ត៌មានជាតិ

មុខសញ្ញាជំនាញកាច់សោម៉ូតូ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ: នៅវេលាម៉ោង២ រំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម១៤ ស្ថិតភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឋឬស្សីកែវ រាជធានីភ្នំពេញ មានករណីប៉ុនប៉ងលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ។

ជនសង្ស័យឈ្មោះ ឡឹក ចាន់សារ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

សម្ភារ:ដកហូតបាន៖ ដែកកែច្នៃសំប៉ែតចុងស្រួចចំនួន១ កូនសោរលេខ៨ចំនួយ១ កូនសោរម៉ូតូចំនួន២។

ដំណើររឿង៖ នៅវេលាកើតហេតុ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌនិងប៉ុស្តិ៍ បានធ្វើការល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យត្រង់ចំណុចខាងលើ មានការសង្ស័យបានសុំធ្វើការត្រួតពិនិត្យ រកឃើញឧបករណ៍សំរាប់កាច់សោរកម៉ូតូក្នុងហោប៉ាវអាវជនសង្ស័យ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នាំមកប៉ុស្តិ៍នគរបាលទួលសង្កែទី១ដើម្បីបន្តនីតិវិធី៕

មតិយោបល់