អំពែភ្នំ ៖ អំពែភ្នំជារមណីយដ្ឋានវប្បធ៌ម និង ធម្មជាតិ មានទីតាំងស្ថិតនៅភូមិតាំងទនេ្ល និងភូមិអំពែភ្នំ ឃុំសុពណ៏ទេព និង ឃុំស្វាយក្រវាន់ ស្រុកច្បារមន ខេត្តកំពង់ ស្ពឺ មានចំងាយ៤៨គម ពីភ្នំពេញ រួចបត់ឆ្វេង ២គ ម និងដល់រមណីយដ្ឋាននេះ។
តំបន់នេះមានទេសភាពនៃទឹកស្ទឹងឆ្លងកាត់ រួមផ្សំដើមឈើតូចធំដុះប្រជ្រៀតគ្នាតាមដងស្ទឹងបង្កើតបានជាទេសភាពគួរឧ្យចង់គយគន់ក្រៃលែង។ នៅជើងភ្នំអំពែភ្នំមានស្ពានយោលមួយឆ្លងកាត់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតដើម្បីតភ្ជាប់ ភូមិតាំងទន្លេ របស់ឃុំសុព៏ណទេពទៅភូមិអំពែភ្នំ ឃុំអំពែភ្នំ។ នៅរដូវប្រាំងបើយើងឈរពីលើស្ពានយោលសំឡឹងចុះទៅក្នុងបាតស្ទឹងនោះយើងនឹងបានឃើញទឹកស្ទឹងហូររឹមៗគេច ផ្ទាំងថ្ម និងពំនូកខ្សាច់ដោយមានហ្វូងចង្វាតូចៗហែលប្រដេញគ្នាឆ្វាត់ឆ្វែង និងជាយូរៗម្តងគេសង្កេតឃើញមានហ្វូងសត្វស្វានាំគ្នាចុះងូតទឹកបាតស្ទឹង យ៉ាងសប្បាយរីករាយ។ ឯនៅរដូវវស្សាវិញបើយើងឈរនៅលើស្ពានយោលសំឡឹងចុះទៅស្ទឹងវិញនោះយើងនឹងបានឃើញខ្សែទឹកហូរយ៉ាងខ្មួលខ្មាញបែកពពុះគួឧ្យព្រឺខ្លាចក្រៃលែង ដែលអ្នកទេសចរមួយចំនួនឈរលើស្ពានសឹងមិនសំឡឹងចុះទឹកឡើយ។
នៅត្រើយខាងត្បូងស្ទឹង យើងនៅសង្កេតឃើញមានវត្តចាស់បុរាណមួយនៅលើកូនភ្នំ ដែលជាទីសក្ការះរបស់ប្រជាពលរដ្ឋ ទៅធ្វើបុណ្យទានតាមប្រពៃណីជាតិ។ នៅតំបន់អំពែភ្នំគេអាចទៅងូតទឹក ឆ្លងស្ពានយោល និង អង្គុយលេងកម្សាន្តតាមតូបនានាសម្រាកតាមមាត់ស្ទឹងដើម្បីលំហែអារម្មណ៏ ហើយនៅតាមតូបនិមួយៗគេអាចកុំម៉ង់ម្ហូបសាច់សត្វព្រៃបានតាមចិត្តប្រាថ្នា ញុំាជាមួយនឹងគ្រួសារយ៉ាងសប្បាយរីករាយ៕


មតិយោបល់