កោះកុងៈ នៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩កើតហេតុលើផ្លូវជាតិលេខ៤៨ គីឡូម៉ែត្រ ៨៩-៩០ នៅចំណុចផ្លូវកោង ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
សមត្ថកិច្ចឲ្យដឹងថា មានករណីរថយន្ត និងម៉ូតូបុកគ្នា ដោយរថយន្ដ បើកបរមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច បុកនឹងម៉ូតូបើកបរបញ្ជ្រាសទិសគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យចំណែកអ្នកបើកបររថយន្ដរត់គេចខ្លួន។
ករណីនេះបណ្ដាលមកពី អ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំ ។
បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់