ព័ត៌មានជាតិ

Instagram មាន​មុខងារ​វីដេអូ​ជា​ផ្លូវការ​

​គ្រប់គ្នា​ប្រហែលជា​នៅចាំ​បាន​ថា កាលពី​សប្ដាហ៍​មុន មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​បាន​និយាយថា បណ្ដាញ​សង្គម​រូបភាព Instagram នឹង​បន្ថែម​មុខងារ​វីដេអូ ដែល​អាច Upload បាន​ក្នុង​រយ:ពេល​ខ្លី​។​
​ដោយឡែក​នៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ លោក លោក Kevin Systrom ដែលជា​ស្ថាបនិក​បណ្ដាញ​សង្គម Instagram បានប្រកាស​ជា​ផ្លូវការ​ថា ចាប់តាំងពី​ពេលនេះ​តទៅ នៅលើ បណ្ដាញ Instagram គឺអាច​ប្រើ​វីដេអូ​បាន ដោយ​វីដេអូ​នោះ អាចមាន​ត្រឹមតែ ១៥​វិនាទី​ប៉ុណ្ណោះ ហើយ​នៅពេលនេះ Instagram app សម្រាប់ iOS និង Android ត្រូវបាន Update ប៉ុន្តែ​សម្រាប់​ប្រព័ន្ធ​ដំណើរការ​ផ្សេង​នៅ​មិនទាន់មាន​នោះទេ​៕

instagram-adds-video

មតិយោបល់