កំពង់ឆ្នាំងៈ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មានកិត្តិយស សូមជំរាបជូនដំណឹងដល់ បងប្អូន ប្រជាពលរដ្ខក្នុងខេត្តកំពង់ឆ្នាំង និងបងប្អូនដែលរស់នៅតំបន់ជុំវិញខេត្តកំពង់ឆ្នាំង មេត្តាជ្រាបថា៖ ដោយមានកិច្ចសហការ រវាងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនិងសមាគមវេជ្ជបណ្ឌិតអាមេរិក បានរៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ រួមមានការពិនិត្យនិងព្យាបាលរួមមាន៖ ជំងឺភ្នែក , ធ្មេញ , ជំងឺកុមារ , ជំងឺវះកាត់ , ជំងឺបេះដូង និងជំងឺទូទៅ… ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ៕
ព័ត៌មានជាតិ
មតិយោបល់