ព័ត៌មានជាតិ

បុរសម្នាក់ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យរងរបួស

សៀមរាបៈ នៅនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០១៩​ចំណុចលើដំបូលអាគារ ហាងលក់ម៉ូតូហុងដានៅជាប់​ និងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមន៍​ ស្ថិតក្នុងភូមិដំដែកផ្សា​ ឃុំដំដែក។
នគរបាលឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ​ កែវ​ ធី​ ភេទប្រុសអាយុ៤៣ឆ្នាំ​ ទីលំនៅបច្ចុប្បន្នភូមិខ្នា​ សង្កាត់ជ្រាវ​ ក្រុងសៀមរាប​ ជាកម្មកររបស់ក្រុមហ៊ុនមីតហ្វូន។ មូលហេតុបណ្តាឲ្យខ្សែរភ្លើងឆក់ជនរងគ្រោះបានឡើងអូសខ្សែភ្លើងមីតហ្វូន។

ហើយបណ្តាលឲ្យឆក់ខ្សែភ្លើងបណ្ដាលឲ្យរងរបួសឆេះស្លោកជើងខាងឆ្វេង​ និងដើមទ្រូងតែពុំបណ្តាលឲ្យបាត់បង់ជីវិតទេ។​ ភ្លាមៗនោះកម្លាំងនគរបាលបានបញ្ជូនជនរងគ្រោះយកទៅមន្ទីពេទ្យបង្អែកស្រុកជួយសង្គ្រោះ​ និងព្យាបាល៕

មតិយោបល់