កំពង់ធំៈ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បើកកិច្ចប្រជុំគណកម្មការ និងស្ថាប័នពាក់ព័ន្ធចូលរួមពិភាក្សា រកដំណោះស្រាយដីធ្លី ដើម្បីរក្សាដី ដែលជាទីតាំងសម្រាប់ការអភិវឌ្ឍពន្ឋនាគារ ក្នុងខេត្តកំពង់ធំ ដែលរដ្ឋាភិបាលប្រគល់ជូន ស្ថិតនៅចំណុចព្រំប្រទល់ ក្នុងឃុំដំរីស្លាប់ ឃុំត្បែងឃុំសានគរ ខេត្តកំពង់ធំ។
ពិធីនេះត្រូវបានចូលរួមពីសំណាក់ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំបានមានប្រសាសន៍ថា បញ្ហាដីសម្រាប់ការអភិវឌ្ឍក្នុងវិស័យពន្ឋនាគារ ត្រូវចាំបាច់សហការគ្រប់ស្ថាប័នពាក់ព័ន្ឋ ពិភាក្សារកដំណោះស្រាយឲ្យបានឆាប់រហ័ស រួមទាំងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ជ្រាបពីប្រវត្តិដី និងជាសិទ្ធិគ្រប់គ្រងរបស់ស្ថាប័នពន្ឋនាគារ ដែលរដ្ឋបានប្រគល់ជូនសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋក្នុងពន្ឋនាគារ ដូចជាទីតាំងអគារបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តារនីតិសម្បទា ដាំដំណាំ រោងជាង សិម្បកម្ម និងមណ្ឌលកែប្រែ ដោយឡែកដីចំនួន២២៥.០៨ហិកតា មិនអនុញ្ញាតឲ្យបុគ្គលណាចាប់ចងគ្រប់គ្រងជាដីកម្មសិទ្ធបានឡើយ។
លោក គង់ វិមានបានបន្តថា ដោយឡែកថ្មីនេះ គឺមានការរំលោភបំពានយកដី ដែលជាកម្មសិទ្ធិរបស់អង្គភាពពន្ឋនាគារ ដែលរដ្ឋបានផ្តល់ឲ្យ ដូច្នេះអាជ្ញាធរឃុំ ស្រុក និងសមត្ថកិច្ច កងកម្លាំងត្រូវរួមគ្នារកដំណោះស្រាយជាបន្ទាន់ ដើម្បីរក្សាទីតាំងដីរបស់រដ្ឋនេះឲ្យបានគង់វង្ស៕
មតិយោបល់