ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប lexus rx350 ផ្លាកលេខកម្ពុជា MSS.YAYA បើកបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

កណ្តាល: កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយនារីម្នាក់បើកឡានបុករបាំងទ្រូងពុះចែកទ្រូងផ្លូវ ស្ថិតតាមបណ្ដោយផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។

រថយន្តបង្កស៊េរីទំនើបម៉ាក lexus rx350 ពណ៌ខ្មៅ ផ្លាកលេខ.កម្ពុជា MSS.YAYA ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរពីក្រុងតាខ្មៅទៅស្រុកស្អាង មិនដឹងជាមានរឿងអ្វីកើតឡើង ស្រាប់តែបើកទៅបុករបាំងពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យរថយន្តរងការខូចខាត។

ក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍ចុះដល់ទីតាំង ធ្វើការវាស់វែងស្ទូចយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

មតិយោបល់