កែបៈ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្តកំពត ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាលើកងកម្លាំងសមត្ថកិច្ច(PL)ដែលកំពុងជិះម៉ូតូល្បាតលើផ្លូវជាតិលេខ៣៣ ក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បណ្តាលឱ្យរងរបួសបាក់ឆ្អឹងកដៃ។
ជាមួយគ្នានោះផងដែរដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការគរបាលខេត្តកែប បញ្ជាកម្លាំងចុះបន្ថែមជួយអន្តរាគមន៍ភ្លាមៗ ដោយស្ទាក់ចាប់បានក្រុមជនទំនើងខាងលើបានចំនួន៨នាក់ នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ចំណុចកើតហេតុខាងលើ។ ក្រោយឃាត់ខ្លួនយើងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកែប ក្រោយពេលកម្លាំងការិយាល័យជំនាញបានធ្វើកំណត់ហេតុសាកសួរ,ចម្លើយសារភាព និងយោងតាមសាក្សី,ភស្តុតាង បានបញ្ជាក់ថាជនដៃដល់បង្កហេតុនិងជាប់ពាក់ព័ន្ធ ធ្វើសកម្មភាពដោយវាយមកលើសមត្ថកិច្ចមានតែ២នាក់តែប៉ុណ្ណោះ ដែលមានឈ្មោះដូចខាងក្រោម៖
ទី១ឈ្មោះ ជា ចាន់ថា ភេទប្រុស អាយុ៤៦ឆ្នាំ និងទី២ឈ្មោះ ង៉ែត ដឺង ភេទប្រុស អាយុ៥០ឆ្នាំ។
ជនសង្ស័យទាំង២នាក់ខាងលើរស់នៅឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្នយើងបានបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពតចាត់ការតាមនីតិវិធីរួចហើយ។ ចំណែកអ្នកមិនពាក់ព័ន្ធចំនួន៦នាក់ទៀតក៏បានធ្វើកិច្ចសន្យា ណែនាំរួចឱ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ៕
មតិយោបល់