ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីហិង្សានៅយានដ្ឋានរថយន្ត សាយ ណុក!

ព្រះសីហនុ: វេលាម៉ោង​៩​ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅកម្លាំងការិ.បទល្មើសព្រហ្មទណ្ឌអ.ហខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីហិង្សាឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានរថយន្ត សាយ ណុក ស្ថិតក្នុងភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះ
សីហនុ។
ជនសង្ស័យឈ្មោះ ចាង ស៊ីឈាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរ ជាងសំណង់ មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ៕

មតិយោបល់