ព័ត៌មានជាតិ

អាសូរណាស់! ករណីក្មេងប្រុសម្នាក់វង្វេងស្លាប់ក្នុងព្រៃ

ព្រះវិហារៈ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី មានករណីបាត់ក្មេងប្រុសម្នាក់ឈ្មោះ ផែង ភក្ដី អាយុ ១ឆ្នាំ៦ខែ រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រហូតដល់ថ្ងៃទី២៤ ​ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២និង០០នាទី ទើបរកឃើញក្មេងនោះបានស្លាប់នៅចំណុចព្រៃខាងក្រោយផ្ទះចម្ងាយប្រហែល ១០០០ម៉ែត្រ។

បន្ទាប់ពីកម្លាំងជំនាញ ចុះត្រួតពិនិត្យរួចសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះខាងលើ បានស្លាប់ដោយវង្វេងដាច់បាយនឹងដាច់ទឹក
រីឯសពបានប្រគល់ជូនម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់