ព័ត៌មានអន្តរជាតិ

អាមេរិក នឹងឆ្លើយតបចំពោះការគំរាមកំហែងរបស់វ៉េណេស៊ុយអេឡា

អាមេរិកៈ លោក John Bolton ទីប្រឹក្សាសន្តិភាពជាតិអាមេរិក បានព្រមានវ៉េណេស៊ុយអេឡាថា ការគំរាមកំហែងណាមួយប្រឆាំងនឹងអ្នកការទូតអាមេរិក ឬមេដឹកនាំបក្សប្រឆាំងលោក Juan Guaidó នឹងត្រូវបានឆ្លើយតបយ៉ាងជាក់លាក់»។​ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។

ថ្លែងនៅលើប្រព័ន្ធសង្គម Twitter កាលពីថ្ងៃអាទិត្យ លោក Bolton បានសរសេរថា «រាល់ការបំភិតបំភ័យបែបនេះ គឺជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើនីតិរដ្ឋ»។

ការព្រមានរបស់លោក បានកើតមានឡើងបន្ទាប់ពីអាមេរិក និងប្រទេសជាង ២០ បានទទួលស្គាល់លោក Guaidó ថា ជាប្រធានាធិបតីបណ្តោះអាសន្ន។
ដោយពួកគេបានចោទប្រកាន់ប្រធានាធិបតី ​លោក Nicolás Maduro ថា បានធ្វើការកេងបន្លំការបោះឆ្នោត កាលពីឆ្នាំមុន៕

មតិយោបល់