ព័ត៌មានជាតិ

អាណិតណាស់! លើកបង្គោលឬស្សីមិនប្រយ័ត្ន ទាក់​ប៉ះខ្សែភ្លើងឆក់ស្លាប់មួយរំពេច

បន្ទាយមានជ័យៈ បុរសម្នាក់បានស្លាប់ក្រោយពីពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក បន្ទាប់ពីត្រូវខ្សែភ្លើងឆក់​ ខណៈដែលលើកបង្គោលឬស្សី​ ទៅទាក់ជាមួយនឹងខ្សែភ្លើង​។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ​ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ​២០១៩​ ស្ថិត​នៅភូមិបែកចានចាស់​ ឃុំស្វាយចេក ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។

ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់មានឈ្មោះ​ យូរ៉ា​ ដែន​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ រស់នៅភូមិឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់