ហ្វីលីពីនៈ ប្រភពពីយោធា បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៨ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារគ្រាប់បែក ទៅលើវិហារកាតូលិកមួយ ស្ថិតនៅកោះភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដែលជាមូលដ្ឋានដ៏រឹងមាំ នៃពួកសកម្មប្រយុទ្ធអ៊ីស្លាម។ នេះបើយោតាមសារព័ត៌មាន Channnel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។
នៅក្នុងការវាយប្រហារដំបូងដ៏ខ្លាំងក្លាមួយ ត្រូវបានអះអាងថាជាស្នាដៃរបស់ក្រុមរដ្ឋអ៊ីស្លាម បានផ្ទុះឆាបឆេះបំផ្លាញ និងសម្លាប់មនុស្សជាច្រើននាក់ នៅខាងក្នុងវិហារ។
ដោយភ្លាមៗនោះ ក៏មានករណីផ្ទុះលើកទីពីរ នៅខាងក្រៅវិហារ សម្លាប់ទាហានជាច្រើន ខណៈដែលពួកគេកំពុងប្រញាប់ប្រញាល់ ជួយអ្នករងរបួសនៅក្នុងព្រះវិហារ៕
មតិយោបល់