ព័ត៌មានជាតិ

បុរសម្នាក់ឆក់ចរន្តអគ្គិសនីពីម៉ាស៊ីនក្រឡុកបោចរោមទា ស្លាប់យ៉ាងរន្ធត់

ភ្នំពេញៈ បុរសម្នាក់ ឆក់ចរន្តអគ្គិសនីពីម៉ាស៊ីនក្រឡុកបោចរោមទា ស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ថាច់ សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (ខ្មែរកម្ពុជាក្រោម) មុខរបរជាងម៉ាស៊ីន ស្នាក់នៅផ្ទះជួលភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនរងគ្រោះមកត្រួតពិនិត្យនិងជួសជុលម៉ាស៊ីនក្រឡុកបោចរោមទា ពេលដែលជនរងគ្រោះជួសជុលរួចកន្លងមកហើយ ក៏ទៅលើកម៉ាស៊ីនដើម្បីត្រួតពិនិត្យមើលម្ដងទៀត ស្រាប់តែឆក់អុកគូទជាមួយម៉ាស៊ីន ពេលនោះកម្មករបោចទារត់បិទប៉ារ៉ែតភ្លើងនិងជួយសង្រ្គោះចលនាដង្ហើម រួចដឹកយកទៅមន្ទីរពេទ្យដង្កោតែសភាពធ្ងន់ធ្ងពេកបណ្ដាលឲ្យស្លាប់៕

មតិយោបល់