ភ្នំពេញៈ កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យ បានធ្វើការល្បាត និងបង្ក្រាបបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ ស មិនបានសម្រេច ) នៅចំណុច កែងខាងជើងស្ថានទូតរុស្សី ផ្លូវ រដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ សួស រ៉ាណេត ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ និងទី២-ឈ្មោះ យក់ ប្រាវីត ហៅ ដែត ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាបឋមសិក្សាសន្សំកុសល ថ្នាក់ទី៦ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៨ លេខតួ-លេខម៉ាស៊ីន ៥១៣៣២៣២ ពាក់ស្លាកលេខ ភ្នំពេញ ១GS-៧០៣៣ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់