ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: លើកុមារីអាយុ ៦ឆ្នាំ

ភ្នំពេញ ៖ ជនល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលសង្កាត់ដង្កោ ធ្វើការឃាត់តាមពាក្យរបស់ស្ត្រីឈ្មោះ ជា វណ្ណារី ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះ អាយុ៦ឆ្នាំ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: ដែលប្រព្រិត្តទៅនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លី សេងចិន អាយុ៤៨ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យនិងម្តាយកុមារីរងគ្រោះខាងលើ ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា រយះពេលជិត២ឆ្នាំមកហើយ និងធ្លាប់រួមភេទ ជាមួយគ្នាជាច្រើនលើកច្រើនដង មកហើយដែរ លុះនៅមុនថ្ងៃកើតហេតុជនសង្ស័យ បានទៅរកម្តាយក្មេងស្រីរងគ្រោះ នៅបន្ទប់ជួលតែម្តាយបានទៅធ្វើការរោងចក្របាត់ នៅសល់តែក្មេងស្រីរងគ្រោះខាងលើ កំពុងតែរត់លេងនៅមុខបន្ទប់ជួល ពេលជនសង្ស័យទៅដល់បន្ទប់ជួលម្តាយក្មេងស្រី ខណ:មិនឃើញស្ត្រីជាសង្សារមិននៅក្នុងបន្ទប់ ជនសង្ស័យបានយកកំប៉ុងអេតចាយយកទៅលក់ ហើយឲ្យលុយក្មេងស្រីទៅទិញនំហូប ហើយក៏ល្បួងក្មេងស្រីឲ្យដេកមើលទូរស័ព្ទ ក្នុងបន្ទប់ជួលតែពីរនាក់ ដោយតណ្ហាឡើងដល់កំពូល ជនល្មោភកាម បានយករួមភេទជាមួយក្មេងស្រីរហូតបានសម្រេចមួយលើក បន្ទាប់មកជនសង្ស័យ បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ធ្វើដូចជាមិនមែនរឿងអ្វីកើតឡើងអីចឹង។

ខណ:ពេលស្ត្រីជាម្តាយត្រឡប់មកពីធ្វើការវិញ បានឃើញកូនស្រីរបស់គាត់មានសភាពឈឺចាប់ ស្ត្រីជាម្តាយបានសួរនាំកូនស្រីរបស់គាត់ ទើបកូនស្រីគាត់បានប្រាប់ពីដំណើររឿង ដែលជនសង្ស័យបានប្រព្រឹត្តមកលើកូនស្រីរបស់គាត់ ក្រោយពេលស្ត្រីជាម្តាយ ស្តាប់ការ​រៀបរាប់ ដ៏ឈឺចាប់របស់កូនស្រីរបស់គាត់បែបនេះហើយ រូបគាត់ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ឲ្យជួយអន្តរាគមន៍។

ក្រោយពេលសមត្ថកិច្ចទទួលពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះរួចហើយ កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះជនសង្ស័យនៅមុខក្លោងទ្វារវត្តជើងឯក ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលសង្កាត់ដង្កោ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព រំលោភក្មេងស្រីខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់