កំពង់ឆ្នាំងៈ ស្រែ៥ធាន នៅក្រោយមន្ទីរសុរិយោដីខេត្ត ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង-ខេត្តកំពង់ឆ្នាំង ដែលជាបឹងរងទឹកភ្លៀងប្រចាំខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមជនខិលខូច មួយចំនួនជួល រថយន្តដឹកដី ចាក់លុបស្រះ គ្មានច្បាប់អនុញ្ញាត។ តែសកម្មភាពទាំងនេះ ត្រូវបានក្រុងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះឃាត់ទាន់ពេលវេលា។
លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ថា ស្រះដែលធ្វើសកម្មភាពចាក់លុប គឺជាស្រះ៥ធាន តាំងពីបូរាណ គឺជាស្រះរងទឹកភ្លៀងនៅក្នុងក្រុងកំពង់ឆ្នាំង ការដែលសមត្ថកិច្ចចុះឃាត់ បញ្ឈប់សកម្មភាពរថយន្តដឹកដី និងគ្រឿងចក្រដោយហេតុថា ទី១ គ្មានច្បាប់ពីអាជ្ញាធរខេត្ត ទី២ គ្មានអាស្រ័យផល ទី៣ គ្មានប្លង់កម្មសិទ្ធិពីសុរិយោដី ទី៤ គឺជាស្រះរងទឹកភ្លៀងក្រុងកំពង់ឆ្នាំង (ដីរបស់រដ្ឋ)។
លោក ញ៉ែម ធា ជាមន្ត្រីយោធាចូលនិវត្តន៍ និងលោក អ៊ួន ឆេងលី ពេទ្យយោធា រស់នៅក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង អះអាងជាតំណាងម្ចាស់ដីទាំង៦គ្រួសារ បានធ្វើសកម្មភាពជួលរថយន្តដឹកដី ចាក់លុបស្រះ៥ធាន ដែលអ្នកកំពង់ឆ្នាំង និយមហៅថា បឹងកំផ្លោក ដោយពួកគេគ្រោងនិងយកដីរដ្ឋចែកគ្នាធ្វើកម្មសិទ្ធិបម្រុងលក់ឲ្យឈ្មួញ តែសំណាងល្អត្រូវបានអាជ្ញាធរខេត្តបង្ក្រាបទាន់ពេលវេលា៕
មតិយោបល់