បន្ទាយមានជ័យៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីអគ្គិភ័យឆាបផ្ទះប្រជាពលរដ្ឋអស់១ខ្នង នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិឈូក ឃុំចង្អារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ម្ចាស់ផ្ទះមានឈ្មោះ ពួត អាយុ៥៩ឆ្នាំ។ ឆេះផ្ទះទំហំ៨ម៉ែត្រគុណ១០ម៉ែត្រ ប្រក់ស័ង្កសី ធ្វើពីឈើ។
ចំពោះមូលហេតុសមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីទុស្សេខ្សែភ្លើង។
ក្នុងនោះរថយន្តបានចេញអន្តរាគមន៍ផងដែរ ប៉ុន្តែដោយសារតែផ្លូវមានចម្ងាយឆ្ងាយ ទើបភ្លើងឆាបឆេះអស់គ្មានសល់។
បើទំហំនៃការខូចខាត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវផងដែរ៕
មតិយោបល់