ព័ត៌មានជាតិ

Update៖ ទុស្សេខ្សែភ្លើងឆេះចេញពីផ្ទះជាងក្រឡឹង ឆេះផ្ទះ៣ខ្នងទៀត សរុបទាំងអស់៤ខ្នងខ្ទេចទាំងស្រុងនៅក្រុងប៉ៃលិន

ប៉ៃលិន: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះចំនួន៤ខ្នង យ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អគ្គិភ័យនេះបានឆេះផ្ទះអស់ចំនួន៤ខ្នង៖
១. ឈ្មោះ ហេងសាន ប្រពន្ធឈ្មោះ តឿ ស្រីពេជ្រ(ផ្ទះជាងក្រឡឹងគ្រឿងម៉ាស៊ីន)
២. ផ្ទះឈ្មោះ ដា ឡែន ប្រពន្ធឈ្មោះ មុំ ផ្ទះជាងជួសជុលម៉ាស៊ីន
៣. ឈ្មោះ គា គឹមលាង ភេទស្រី(ផ្ទះលក់ចំណីសត្វ)
៤. ឈ្មោះ វណ្ណឌី ភេទប្រុស(ផ្ទះលក់ថ្នាំ និងសម្ភារ:កសិកម្ម)

ចំណែកមូលហេតុនៃការឆេះ ទុស្សេខ្សែភ្លើងឆេះចេញពីផ្ទះជាងក្រឡឹងពេលម្ចាស់មិននៅបិទទ្វាផ្ទះចោល បណ្តាលឲ្យឆេះរាលដល់ផ្ទះទី២ និងទី៣។

ក្នុងនោះដែរ៖
1. ផ្ទះជាងក្រឡឹង ជញ្ជាំងឈើដំបូលប្រក់ស័ង្សី ៤x២០ម៉ែត្រ ព្រមទាំងម៉ាស៊ីនក្រឡឹងមួយចំនួនត្រូវឆេះខូចអស់ទាំងស្រុង។
2. ផ្ទះជួសជុលម៉ាស៊ីន ៤x២០ម៉ែត្រ ឆេះអស់ទាំងស្រុង។
3. ផ្ទះលក់ចំណីសត្វ ជញ្ជាំងឈើដំបូលប្រក់ស័ង្កសី ៦គុណ២០ម៉ែត្រ ឆេះមួយកំណាត់ខាងក្រោយ និងសម្ភារ:មួយចំនួនទាំងស្រុង។
4. ផ្ទះលក់ថ្នាំកសិកម្ម ជញ្ជាំងថ្មប្រក់សង្ក័សី ៦x២០ម៉ែត្រ ឆេះដំបូល និងជញ្ជាំងមួយចំហៀង(ស្រាល)។

ហើយក្នុងនោះដែរ មានការចេញអន្តរាគមន៍ជួយសង្គ្រោះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដល់ទីតាំងកើតហេតុម៉ោង៣និង២០នាទី ធ្វើបាញ់ទប់ស្កាត់មិនឲ្យមានការឆេះរាលដាលបន្ត ភ្លើងត្រូវបានបាញ់ពន្លត់ រលត់ទាំងស្រុងនៅម៉ោង៥ល្ងាច ដោយប្រប្រាស់ទឹកអស់ចំនួន៧រថយន្ត៕

មតិយោបល់