ស្ទឹងត្រែងៈ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលនាំប្តីប្រពន្ធទៅដក់ត្រីនៅចំណុចអូរណេ អកុសល្យបុរសជាប្តីត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៣រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចអូរណេ ភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហុង គឹមណេន ភេទប្រុស អាយុ២៣ឆ្នាំ និងប្រពន្ធឈ្មោះ ផែន កែន អាយុ២៤ឆ្នាំ បានមករស់នៅ ភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង បានស្លាប់ខណៈដែលបុរសជាប្តីត្រូវចរន្តអគ្គិសនីដែលឆ្លងចេញពីខ្សែភ្លើង ឆក់ស្លាប់នៅក្នុងទឹក បណ្ដាលឲ្យស្លាប់យ៉ាងរន្ធត់ រីឯសាកសពជនរងគ្រោះត្រូវបានបងប្អូនដឹកយកសពទៅខេត្តរតនៈគីរី (ក្រុមគ្រួសារសពមិនអនុញាតិឲ្យសមត្ថកិច្ចយើងពិនិត្យនិងធ្វើកោសល្យវិច័យឡើយ)។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ និងបានជូនដំណឹងទៅលោកព្រះរាជអាជ្ញាអបសាលាដំបូងខេត្ត ជ្រាបជារបាយការណ៍តាមនីតិវិធីច្បាប់៕
មតិយោបល់