ព័ត៌មានជាតិ

ក្លាយជាអ្នកទោសស្នេហ៍ ក្រោយបបោសអង្អែលអូន៤ដង បានសម្រេច១ដងក្នុងផ្ទះសំណាក់«ធារីយ៉ា» ម្តាយខាងស្រីប្តឹង នគរបាលឲ្យឃាត់ខ្លួន

ភ្នំពេញ: យុវជនម្នាក់ បានក្លាយជាអ្នកទោសស្នេហ៍ បន្ទាប់ពីបបួលកូនស្រីគេទើបតែអាយុ១៥ឆ្នាំ ដាច់យប់ ចូលផ្ទះសំណាក់ ធ្វើសកម្មភាព បបោសអង្អែល៤ដង រហូតបានសម្រេច១ដង ទើបឌុបជនរងគ្រោះទៅផ្ទះ វិញ ធ្វើឲ្យម្តាយជនរងគ្រោះ សួរនាំជីកឬសជីកគល់ កូនស្រី ធ្លាយរឿងជនសង្ស័យនាំចូលផ្ទះសំណាក់ រំលោភបានសម្រេច១ដង ។

ហេតុការណ៍ឃាត់ខ្លួននេះកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ២៨ មករា ២០១៩ នៅកន្លែងរោងចក្រជនសង្ស័យធ្វើការ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកថ្ងៃធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះ នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅក្នុងផ្ទះសំណាក់«ធារីយ៉ា» បន្ទប់លេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ។

ជនសង្ស័យឈ្មោះ ខេង ចិត្រា ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអណ្តូងចំបក់ ឃុំវាលពុង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ ស. ស. ក ភេទស្រីអាយុ ១៥ឆ្នាំ(អនិតិជន) មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

មុនពេលកើតហេតុ ជនសង្ស័យនិង ជនរងគ្រោះជា មនុស្សស្គាល់គ្នា និងមានចិត្តប្រត្តិព័ទ្ធគ្នា ហើយនៅថ្ងៃកើតហេតុជនសង្ស័យបាន បបួលជនរងគ្រោះទៅដើរ លេងមើលគេប្រគុំតន្ត្រីនៅកោះពេជ្រ ប្រហែលម៉ោងជាង១១យប់ ទើបជនសង្ស័យឌុបជនរងគ្រោះ និងបានសាងសងគ្នាបណ្តើរ តាមផ្លូវថា «បើម្តាយអូនស្តីបន្ទោស ឬ ធ្វើអ្វី អូនទុកឲ្យបងជាអ្នក ទទួលខុសត្រូវ » និយាយរួច ស្រាប់តែជនសង្ស័យឌុប ជនរងគ្រោះ ចូលផ្ទះសំណាក់ យីហោ «ធារីយ៉ា» ស្ថិតនៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយជួលបន្ទប់ លេខ៣ ជាន់ទី១ ។ លុះពេលចូលក្នុងបន្ទប់ ជនសង្ស័យបានឲ្យជនរងគ្រោះ ងូតទឹក ហើយឡើងមកគេលើគ្រែជាមួយគ្នា ដោយជនសង្ស័យ បបោសអង្អែល ផ្នែកខាងលើ ៣ទៅ៤ដង តែជនរងគ្រោះមិនព្រមរហូត ដល់ម៉ោង ប្រហែល ៥ទៀបភ្លឺ ថ្ងៃទី២៧ មករា ២០១៩ ទើបជនសង្ស័យ ចាប់ផ្តើមធ្វើសកម្មភាពរំលោភម្តងទៀត ទើបជនរងគ្រោះព្រមប្រគល់ខ្លួនប្រាណឲ្យ ជនសង្ស័យ បានសម្រេច១ដង បន្ទាប់ពីរួចរាល់ហើយបបួលគ្នាទៅផ្ទះវិញ។

នៅថ្ងៃទី ២៧ មករា ២០១៩ វេលាម៉ោង១០និង៣០នាទីព្រឹក ម្តាយជនរងគ្រោះសួរនាំកូនស្រី ដឹងរឿង ក៏ប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ លុះដល់ថ្ងៃទី២៨ វេលាម៉ោង៩ព្រឹក ម្តាយជនរងគ្រោះ បានហៅជនសង្ស័យចេញពីរោងចក្រ ដោយមាននគរបាលទៅជាមួយ និងធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍តែម្តង ។

ដោយជនរងគ្រោះត្រូវបានម្តាយនាំទៅពិនិត្យសុខភាព នៅឯមន្ទីរពេទ្យ សម្ភពក្រុង ដើម្បីឲ្យគ្រូពេទ្យបញ្ជាក់ លិខិតពីសុខភាពកូនស្រីងាយស្រួលដាក់បន្ទុកលើ ជនរងគ្រោះ ៕

មតិយោបល់