ព័ត៌មានជាតិ

លោកយាយអាយុ ១១៦ឆ្នាំ រស់នៅជាមួយកូនពៅ អាយុជាង៧០ឆ្នាំ ទទួលបានអំណោយ

កំពង់ស្ពឺៈ លោក​យាយ​ មាន​អាយុ ១១៦​ឆ្នាំ ​កំពុង​ តែ​រស់នៅក្នុង​ស្ថានភាព​លំបាក​ជាមួយ​កូនប្រុស​ពៅ​អាយុ ​៧៤​ឆ្នាំ​ និង​កូន​ប្រសារ​អាយុ ៧២​ឆ្នាំនោះ​ ទទួល​បានការ​ជំនួយ​សង្គ្រោះ​ជា​បន្តបន្ទាប់ ពី​សប្បុរសជន ​​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។

​លោកយាយ ប៉ែន រី អាយុ ១១៦​ឆ្នាំ ​ដែលមាន​ទីកន្លែង​កំណើត នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​កក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នា​នៅ​ថ្ងៃទី១៩ ​ខែកុម្ភៈ ឆ្នាំ​១៩០០ ដែល​បច្ចុប្បន្ន​មាន​ទីលំនៅ​នៅ​ភូមិ​ជ័យ​ថ្មី ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះ​បើ​តាម​តាម​សំបុត្រកំណើត​ដែល​ចេញ​ដោយ​មន្ត្រី​អត្រានុ​កូលដ្ឋាន ដែល​សព្វថ្ងៃនេះ​ ជីដូនចាស់​មាន​សុខភាព​រឹងមាំ ​កាន់​ឈើច្រត់​ដើរ​បាន​ធម្មតា ​កំពុង​រស់នៅ​ជា​កូនប្រុស​ពៅ​មានឈ្មោះ​ ស៊ឹម សឿន អាយុ ៧២​ឆ្នាំ និង​កូនប្រសារ អាយុ ៧១​ឆ្នាំ។ ​ចំណែក​កូន​ចំនួន ០២​នាក់​ទៀត​បាន​ស្លាប់​ អស់​ទៅហើយ​ដោយ​សារ​ ជរា ​ក្នុង​អាយុ​ជាង ៨០​ឆ្នាំ​ក្នុង​ម្នាក់ៗ។

អំណោយនេះ​ ត្រូវ​លោកតា ស៊ឹម សឿន ​​ក្រុមការងារ​មនុស្សធម៌ ​នាំ​យក​គ្រឿង​ឧប្បភោគ ​បរិភោគ​ផ្តល់​ជូន​តាមរយៈ​ក្រុមការងារ ចលនា​យុវជន ១៥៧ និង​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ខេត្តកំពង់ស្ពឺ។ ​អំណោយ​ មាន​ដូចជា៖ អង្ករ ,​ទឹកដោះគោ ,​ត្រីខ ,​មី ,​ថ្នាំសង្កូវ , និង​គ្រឿង​ឧបភោគ បរិភោគ ​មួយចំនួនទៀត ផ្តល់​ជូន​ លោកយាយ​ ដែល​កំពុង​រស់នៅ​ជាមួយ​កូនពៅ ​និង​កូន​ប្រសារ​ចាស់ ​ដើម្បី​ជា​ការ​ជួយ​ដោះស្រាយ​បញ្ហាលំបាក​ ក្នុង​ជីវភាព​រស់​ផងដែរ។

​អាជ្ញាធរ​ស្រុក​ភ្នំស្រួច​ បាន​និយាយថា ​លោកយាយ ប៉ែន រី មាន​អាយុ ១១៦​ឆ្នាំ​នោះ​ អាជ្ញាធរ និង​ក្រុមការងារ​បាន​យក​យកចិត្តទុកដាក់​ ចុះ​សាកសួរ​សុខ​ទុកជា​ញឹកញាប់ ​តាមរយៈ​ក្រុមការងារ​គណបក្ស​ប្រជាជន ​សប្បុរសជន ​ជិត​ឆ្ងាយ​បានផ្តល់​ជា​បន្តបន្ទាប់​។ ​ក្នុងនោះ​អាជ្ញាធរ​ក៏​បាន​អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌ ​គ្រប់​ទីកន្លែង​ ដើម្បី​ជួយ​ដល់​ដល់​ក្រុម​គ្រួសារ​លោកយាយ​ដែល​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក និង​ចាស់ជរា​ទាំង​ម្តាយកូន​បែបនេះ៕

មតិយោបល់