ព័ត៌មានបច្ចេកវិទ្យា

Huawei ដាក់ពាក្យបណ្ដឹងថ្មីមួយទៀត ចោទប្រកាន់ Samsung ថាបានរំលោភប៉ាតង់ខ្លួន ខណៈបណ្ដឹងមុនមិនទាន់ដោះស្រាយ

ចិន៖ ក្រុមហ៊ុន Huawei Technologies Co Ltd បានដាក់ពាក្យបណ្ដឹងបន្ថែមទៀតទៅកាន់តុលាការចិន ប្រឆាំងក្រុមហ៊ុន Samsung ពាក់ព័ន្ធករណីរំលោភ​កម្មសិទ្ធិប៉ាតង់ស្មាតហ្វូន ដែលនេះឆាកប្រយុទ្ធ​ដ៏​ធំមួយ​រវាងក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាស៊ី​ទាំង​ពីរ។

អ្នកនាំពាក្យរបស់តុលាការ​ចិន លោក Wang Zhiwei បានថ្លែងប្រាប់​សារព័ត៌មាន Reuters ថា តុលាការ​​បាន​ទទួល​យកពាក្យ​បណ្ដឹង​ថ្មីនោះ​ហើយ ប៉ុន្តែអ្នកនាំ​ពាក្យរូបនេះ មិនព្រមទម្លាយឲ្យដឹងថា នៅក្នុងពាក្យ​បណ្ដឹងនោះ Huawei ប្ដឹង Samsung រឿង​រំលោភ​សិទ្ធិប៉ាតង់​អ្វីខ្លះទេ។

នៅខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន Huawei បានប្ដឹង Samsung ទៅកាន់តុលាការអាមេរិក និង​ចិន ព្រម​ទាំង​ទារសំណង​ថែម​ទៀត​ផង ដោយនៅក្នុង​ពាក្យបណ្ដឹង​​បានចោទថា Samsung បានប្រើប្រាស់​​​បច្ចេកវិទ្យា 4G និង​បច្ចេកវិទ្យា​​មួយចំនួន​​ទៀត​​របស់​ខ្លួន ដោយ​ពុំមាន​​ការ​អនុវត្ត ឬសុំកម្ម​សិទ្ធិបញ្ញា៕

huawei

មតិយោបល់