ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូស្មាសបុកជាមួយរ៉ឺម៉កម៉ូតូយ៉ាងពេញទំហឹ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ចូនទៅដល់មន្ទីពេទ្យ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ទល់មុខនិងក្រុមហ៊ុន ម៉ាសាដេស ផ្លូវ៣០ម៉ែត្រ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ គ្រាន់តែដឹងថា វ័យប្រហែល២៥ឆ្នាំ បានជិះម៉ូតូម៉ាក់ ស៊ុយសុគី ស្មាស ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ គ្មានស្លាកលេខ (ស្លាប់) ។ ដោយឡែក អ្នកបើករ៉ឺម៉កម៉ូតូ មានឈ្មោះ ពន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ រត់រ៉ឺម៉ក ស្នាក់នៅភូមិក្រៅយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូសណ្តោងរ៉ឺម៉ក ដឹកបន្លែមួយគ្រឿង ជិះគ្នា៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ បានធ្វើដំណើរពីស្រុកស្អាងមកភ្នំពេញ លុះមកដល់ចំនុចកើតហេតុ ក៏មានម៉ូតូជនរងគ្រោះជិះម្នាក់ឯង ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ទិសដៅបញ្ច្រាសគ្នាក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកនិងរ៉ឺម៉កម៉ូតូដឹកបន្លែយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជិះម៉ូតូ ហោះផ្លោងឡើងលើចិញ្ចើមផ្លូវ រងរបួសរយះចង្ការ និងផុងក្រលៀនខាងឆ្វេង ។ 0ហើយភ្លាមៗនោះដែរ ជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ តែជនរងគ្រោះបានស្លាប់ នៅពាក់កណ្តាល់ផ្លូវ។
ចំណែកភាគីម៉ូតូសណ្តោងរ៉ឺម៉ក មានមនុស្សរងរបួស រលាត់ដៃរលាត់ជើងតិចតួច ដោយអ្នកបើកបរម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿង ទៅកាន់ការិយាល័យចរាចរណ៍ជើង ដើម្បីដោះស្រាយតាមក្រោយ។ រីឯសព ត្រូវយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម រងចាំរកសាច់ញាតិបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់