ព័ត៌មានជាតិ

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងលុយ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច(ម៉ូតូ និងលុយ) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុចផ្ទះលេ1T ផ្លូវលេខ 0៦ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកអធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ មៀច ម៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររតម៉ូតូឌុប ទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ផាត់ សុភ័ក្រ្ត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។

វត្ថុតាង៖ ម៉ូតូអាគុយ ពណ៌ស ចំនួន០១គ្រឿង, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GC-7209 មានលេខតួនិងលេខម៉ាស៊ីន 9675717 ចំនួន០១គ្រឿង។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបន្តថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះឈ្មោះ មៀច ម៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ បានជិ:ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GC-7209 មានលេខតួនិងលេខម៉ាស៊ីន 9675717 ចេញពីផ្ទះលេខ ២២៤ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅចូលរួមកម្មវិធីខួបកំណើតឈ្មោះ ផាត់ ភឿន ភេទប្រុស អាយុ២៥ឆ្នាំ (ត្រូវជាក្មួយបង្កើតរបស់ជនរងគ្រោះ) នៅផ្ទះលេខ១T ផ្លូវលេខ០៦ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលមកដល់ជនរងគ្រោះក៏បានទុកម៉ូតូម៉ាកខាងលើនៅខាងមុខផ្ទះដោយមិនបានដកកូនសោរចេញពីម៉ូតូទេ ហើយក៏ដើរចូលទៅក្នុងផ្ទះកម្មវិធីផឹកស៊ីជួបជុំគ្នាជាមួយបងប្អូន រហូតដល់វេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបជនសង្ស័យឈ្មោះ ផាត់ សុភ័ក្រ្ត ភេទប្រុស អាយុ២៨ឆ្នាំ (ត្រូវជាក្មួយរបស់ជនរងគ្រោះដែរ)បានដើរចូលក្នុងកម្មវិធីហើយជនរងគ្រោះក៏បានឲ្យស្រាបៀរអាន់ឆ័រមួយកំប៉ុងផឹកជាមួយគ្នាពេលផឹកអស់ស្រារបៀរមួយកំប៉ុងជនសង្ស័យក៏បានដើរចេញទៅខាងក្រៅផ្ទះអង្គុយជក់បារី រួចធ្វើសកម្មភាពលួចម៉ូតូម៉ាកខាងលើ និងលុយខ្មែរចំនួន ៣០០,០០០រៀល (សាមសិបម៉ឺនរៀល) នៅក្រោមកែបម៉ូតូ របស់ជនរងគ្រោះជិ:គេចខ្លួន ទៅបាត់មិនឃើញត្រឡប់មកវិញ ហើយជនរងគ្រោះក៏បានមករាការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័ខាងលើ។ លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទីជនរងគ្រោះបានឃើញជនសង្ស័យកំពុងនៅផ្ទះខាងលើ ក៏មករាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GC-7209 មានលេខតួនិងលេខម៉ាស៊ីន 9675717, ម៉ូតូអាគុយពណ៌សចំនួន០១គ្រឿង, យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីចាត់ការតាមនីតិវិធី ៕

 

មតិយោបល់