ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ​​ប្រមាណ​២​តោនកន្លះ ត្រូវបានសមត្ថកិច្ចដុតកម្ទេចចោល!

​ឧត្តរមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានធ្វើពិធីដុតបំផ្លាញចោល នូ​វ​ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលមានទម្ងន់សរុបប្រមាណ​២​តោនកន្លះ។

សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្តាផ្សារ និងផ្ទះលក់ទំនិញ នៅក្នុងខេត្តឧត្តរមានជ័យ នារយៈពេលកន្លងមក៕

មតិយោបល់