កោះកុងៈ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមិនចាំម៉ាក ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ បានបើកបុកបុរសម្នាក់កំពុងដើរថ្មើរជើងឆ្លងផ្លូវ បណ្តាលស្លាប់យ៉ាងអាណោចអាធ័ម នៅលើផ្លូវ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤-៥៥ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះ ភូង ផាលីន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ បាឡាំង ឃុំបាឡាំង ស្រុកសៀមរាប ខេត្តសៀមរាប។
មូលហេតុ ជនរងគ្រោះដើរ ឆ្លងផ្លូវមិនមានការប្រុងប្រយ័ត្ន។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់