ព័ត៌មានជាតិ

រដ្ឋបាលចំណីអាហារ និងឱសថប្រទេសថៃនឹងអនុញ្ញាត អោយកុមារអាយុ ចាប់ពី៣ ឆ្នាំឡើងទៅ នឹងទទួលការចាក់វ៉ាក់សាំង Covid-19

រដ្ឋបាលចំណីអាហារ និងឱសថប្រទេសថៃ(FDA) បានប្រកាសថា កុមារដែលមានអាយុ ចាប់ពី៣ ឆ្នាំឡើងទៅ នឹងអាចទទួលបានការចាក់វ៉ាក់សាំងការពារវីរុស Covid-19។

លោក Paisarn Dankum អគ្គលេខាធិការ រដ្ឋបាលចំណីអាហារ និងឱសថប្រទេសថៃ បាននិយាយថា ក្រុមហ៊ុន Biogenetech ជាក្រុមហ៊ុននាំចូលវ៉ាក់សាំង Sinopharm ដែល បានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថ កាលពីថ្ងៃទី២ ខែកញ្ញា កន្លងទៅនេះ បានដាក់សំណើបន្ថែមនូវអាយុកាលសម្រាប់អ្នក ដែលអាចទទួលបានការចាក់វ៉ាក់សាំង Sinopharm ចាប់ពីអាយុ ៣ ឆ្នាំ និងពីអាយុ ១៨ ឆ្នាំ។

លោកបាននិយាយថា រដ្ឋបាលចំណី អាហារ និងឱសថ កំពុងឲ្យគណៈកម្មាធិការពិចារណា លើសំណើនេះ ហើយនឹងធ្វើការ សម្រេចក្នុងរយៈពេលតិចជាង ៣០ ថ្ងៃ។

 

មតិយោបល់