សៀមរាបៈ កាលពីវេលាម៉ោងប្រហែល ១០ និង១០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខបន្ទាយយោធាស្រុកសូត្រនិគម ស្ថិតក្នុងភូមិថ្នល់ចែង ឃុំសាលាកកោះ ស្រុកសូត្រនិគម មានករណីគ្រោះថ្នាក់ រថយន្តក្រុមហ៊ុនវីរះប៊ុនថាំ ប្រភេទ២ជាន់ ៤៥ កៅអី បើកវាក់និងស្ពាន តៃកុងជាន់ហ្វាំង អូសប្រវែង១៥ម៉ែត្រ បណ្ដាលឲ្យក្រឡាប់ ២ត្រឡប់ របួសធ្ងន់ស្រាលមនុស្សជាង១០នាក់។
ភ្លាមៗនេះ សមត្ថកិច្ច បានអន្តរាគមន៍ស្ទួចរថយន្តផងដែរ ហើយបានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕




មតិយោបល់