ក្លិប Everton បានប្រកាសឲ្យដឹងថា ខ្លួនបានចុះហត្ថលេខា ជាមួយនឹងកីឡាករសញ្ជាតិកាមេរ៉ូន Samuel Eto’o រយៈពេល ២ ឆ្នាំ ដោយទិញពីតោខៀវ ក្រោយក្លិបនេះ បើកផ្លូវ ស្របពេលកីឡាករនេះបញ្ចប់កុងត្រានោះ ។
កីឡាករវ័យ ៣៣ ឆ្នាំ រូបនេះ បានចូលរួមលេងនៅ Toffees ក្នុងលក្ខណៈទីផ្សារផ្ទេរមិនស្ថិតក្នុងតម្លៃកុងត្រា ដោយស្វែងរក គ្រាប់បាល់បាន ៩ គ្រាប់ក្នុងចំណោម ២១ ប្រកួតលេខឲ្យតោខៀវ ។
Roberto Martinez បានថ្លែងប្រាប់គេហទំព័រក្លិប ឲ្យដឹងថា “ខ្ញុំបានជួបគាត់ ហើយយើងបាននិយាយគ្នាអំពីបាល់ទាត់ ទូទៅ ហើយខ្ញុំក៏ចាប់អារម្មណ៍លើចំណុចដែលគាត់នៅតែស្រែកឃ្លានចង់លេង” ។ ដូច្នេះ Everton ជាគោលដៅដ៏អស្ចារ្យរបស់គាត់ផងដែរ ។
បញ្ជាក់ផងដែរថា កីឡាករ Samuel Eto’o ចូលរួមលេងឲ្យក្លិប Everton គឺពាក់អាវលេខ ៥ ៕
មតិយោបល់