ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបញ្ចូលមុខងារស្គែនម្រាមដៃ Touch ID ចូលទៅក្នុង iPhone និង iPad ទាំងអស់ដែលនឹងបង្ហាញនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមការឲ្យដឹងពីសំណាក់អ្នកវិភាគមួយរូប ហើយការលក់នឹងកើនឡើងខ្ពស់រហូតដល់ ១២០លានគ្រឿង។
Ming-Chi Kuo អ្នកវិភាគឯករាជមកពីស្ថាប័នវិភាគ KGI Securities បាននិយាយថា ក្រុមហ៊ុន Apple នឹងបញ្ចូលមុខងារស្គែនម្រាមដៃ Touch ID ទៅក្នុង iPhone និង iPad ថ្មីទាំងអស់ ដែលនឹងបង្ហាញនៅក្នុងឆ្នាំនេះ។
អ្នកវិភាគរូបនេះបានបន្តទៀតថា Apple បានមើលឃើញពីភាពជោគជ័យរបស់ iPhone 5S ដូច្នេះហើយទើបសម្រេចចិត្តបញ្ចូលមុខងារ ស្គែនម្រាមដៃ Touch ID ចូលទៅក្នុង iPhone និង iPad ថ្មី ដើម្បីឲ្យការលក់ឧបករណ៍ទាំងពីរនេះកើនឡើង។
គួរបញ្ជាក់ផងដែរថា មុខងារ ស្គែនម្រាមដៃ Touch ID ត្រូវបានក្រុមហ៊ុន Apple បំពាក់មកជាមួយនឹង iPhone 5S មុនគេបង្អស់ ហើយវាក៏បាននាំឲ្យការលក់ iPhone 5S កើនឡើងខ្ពស់ជាង iPhone 5 ដែលជាហេតុធ្វើឲ្យ Apple សម្រេចចិត្តបញ្ចូលមុខងារនេះទៅកាន់ iPhone និង iPad ថ្មីទាំងអស់៕
មតិយោបល់