ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្មវិធីប្រហុកធីវី ចាប់ដៃសហការជាមួយសែលកាត

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី១៦ កញ្ញា ផលិតកររបស់កម្មវិធី«ប្រហុកធីវី»បានប្រកាសឲ្យដឹងពីការចាប់ដៃសហការរបស់ខ្លួនជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត Cell Card ដោយការចាប់ដៃគឺមិនមានការកំណត់ពេលវេលានោះឡើយ។ ការចូលរួមសហការនេះ នឹងធ្វើឲ្យកម្មវិធី«ប្រហុកធីវី»នឹងមានលំនឹងរឹងមាំ បន្ទាប់ពីកម្មវិធីមួយនេះកាន់តែពេញនិយមនៅលើបណ្ដាញអ៊ីធឺណិត។

លោក សុខុន ដេវីដ ប្រធានគ្រប់គ្រងការផលិតកម្មវិធី«ប្រហុកធីវី» បានអះអាងថាការបើកសន្និសីទកាលពីល្ងាចថ្ងៃ១៦ កញ្ញា គឺជាការបើកបង្ហាញពីការសហការរវាងកម្មវិធីរបស់លោក និងក្រុមហ៊ុនសែលកាត ដែលមានន័យថាស្ថាប័នទូរទស្សន៍លើអនឡាញរបស់លោកនឹងលែងឯកោទៀតហើយតាមរយៈការចាប់ដៃជាមួយក្រុមហ៊ុនទូរស័ព្ទចល័តធំមួយនេះ។

លោកថាកម្មវិធីប្រហុកធីវី គឺជាការប្រភេទរឿងខ្លីបែបកំប្លែងដែលបានផលិតឡើងសម្រាប់ផ្គត់ផ្គង់ទូរទស្សន៍អនឡាញរបស់ប្រហុកធីវី ហើយដោយសារតែរឿងទាំងនោះបានទទួលនូវការពេញនិយមក្រោយការផ្សព្វផ្សាយ ទើបក្រុមហ៊ុនសែលខាតបានប្រកាសជាដៃគូសហការ។ លោកថាទូរទស្សន៍អនឡាញ ប្រហុកធីវី ដំណើរការបានតែ៣ខែប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីភាពទាក់ទាញគឺមានកម្រិតខ្លាំង។

ក្នុងនោះឈុតឆាកកំប្លែងដែលសម្ដែងដោយតារាល្បីៗក៏រំលេចការចាប់អារម្មណ៍បានខ្ពស់ណាស់ដែរ។
នៅក្នុងពិធីប្រកាសសហការរវាងកម្មវិធីប្រហុកធីវី និងក្រុមហ៊ុនសែលកាតនោះ គេឃើញមានការចួលរួមពីតួអង្គមួយចំនួនដូចជា លោកបឺរី អ្នកនាង សាត រស្មី អតីតភរិយាកីឡាករជៀស ស្រួច និងឌីជេក្ដិបជាដើម។ ក្នុងនោះអ្នកគាំទ្រកម្មវិធីប្រហុកធីវីក៏មានការចូលរួមច្រើននាក់ផងដែរ៕

photo_2016-09-16_23-15-52photo_2016-09-16_23-15-55photo_2016-09-16_23-15-57photo_2016-09-16_23-15-58photo_2016-09-16_23-16-00photo_2016-09-16_23-16-03photo_2016-09-16_23-16-04photo_2016-09-16_23-16-06photo_2016-09-16_23-16-09photo_2016-09-16_23-16-11photo_2016-09-16_23-16-13photo_2016-09-16_23-16-15photo_2016-09-16_23-16-17photo_2016-09-16_23-16-19photo_2016-09-16_23-16-21photo_2016-09-16_23-16-23photo_2016-09-16_23-16-25photo_2016-09-16_23-16-27photo_2016-09-16_23-16-29photo_2016-09-16_23-16-31photo_2016-09-16_23-16-33photo_2016-09-16_23-16-35photo_2016-09-16_23-16-37photo_2016-09-16_23-16-39photo_2016-09-16_23-16-41photo_2016-09-16_23-16-43photo_2016-09-16_23-16-45photo_2016-09-16_23-16-48photo_2016-09-16_23-16-51photo_2016-09-16_23-16-53photo_2016-09-16_23-16-55photo_2016-09-16_23-16-57photo_2016-09-16_23-16-59photo_2016-09-16_23-17-00photo_2016-09-16_23-17-03photo_2016-09-16_23-17-05photo_2016-09-16_23-17-07photo_2016-09-16_23-17-09photo_2016-09-16_23-17-11

មតិយោបល់