ព័ត៌មានជាតិ

ស៊យធំហើយ! ម៉ូតូសង់ ពន្លះរថយន្តBMW មិនមានស្លាកលេខ ធ្លាក់កាងខាងក្រោយ ទារសំណង៣០០០ដុល្លារ ចុងក្រោយយល់ព្រមត្រឹម៧០០ដុល្លារបញ្ចប់រឿង

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន ខណ:មកដល់ចំណុចផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្តេស៊េរីទំនើបបណ្ដាលធ្លាក់កាង រងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់០៩ ពាក់ស្លាកលេខ ក្រចេះ 1A-6624 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តសេរីទំនើបម៉ាកBNW មិនមានស្លាកលេខ ចំហៀងការខាងក្រោយបណ្ដាលធ្លាក់រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានឲ្យភាគីទាំង២សម្របសម្រួលគ្នាដោយខាងម្ចាស់រថយន្តទារសំណងចំនួន៣០០០ដុល្លារ តែខាងម៉ូតូមិនមានលុយទេមានតែ៧០០ដុល្លារប៉ុណ្ណោះដោយឃើញខាងម៉ូតូមិនមានលុយ៣០០០ដុល្លារ ទើបព្រមយកសំណងត្រឹម៧០០ដុល្លារដើម្បីបញ្ចប់រឿង៕

មតិយោបល់