មណ្ឌលគិរីៈ នៅវេលាម៉ោង ៤និង៤៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ៧៦ ចន្លោះkm១២៩-១៣០ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តបណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងរបស់ក្រុមហ៊ុនរតនៈសម្បត្តិក្រឡាប់ខ្លួនឯង ក្នុងនោះមានមនុស្សជិះចំនួន ១៣នាក់ រងបួស ០៤នាក់ និងខូចប្រឡាយទឹកហូអស៣០ម៉ែត្រ បាក់បង្គោលស្លាកសញ្ញាអស់ ២ដើម។
១/អ្នកបើកបរយន្តឈ្មោះ ឈុន ចំរើន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តឲ្យក្រុមហ៊ុនរតនៈសម្បត្តិ រស់នៅភូមិរណេល ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
២/អ្នករួមដំណើរឈ្មោះ ឆេង គឹមស្រន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រសនៅភូមិកេត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី រងរបួសបែកក្បាលជង្គុងទាំង២ ហើយចុកដើមទ្រូង និងរលាត់ដៃជើង។
៣/អ្នករួមដំណើរឈ្មោះ ងន សាងហ៊ីម ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរួសចាស់កន្លែងបាក់ភ្លៅឆ្វេងហើម។
៤/អ្នករួមដំណើរឈ្មោះ ងន ស្រីមុំ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសដាច់ជើងស្តាំ។
៥/អ្នករួមដំណើរឈ្មោះ ស្រែង គឹមសាន ភេទប្រុស អាយុ ០៨ខែ ជនជាតិខ្មែរមុខរបរកុមារ រស់នៅភូមិឃុំជាមួយគ្នាខាងលើ។
មូលហេតុ៖ មកពីអាកាសធាតុមេឃភ្លៀងហើយ និងចុះអាប់។
បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី មធ្យោបាយជំនាញយកមករក្សាទុកនៅស្នងការដ្ឋាន៕
មតិយោបល់