ព័ត៌មានជាតិ

រថយន្តឡិចស៊ីសRX330 ស្លាកលេខភ្នំពេញ2AB-3678 ពន្លះក្បាលនាគចែកទ្រូងផ្លូវបាក់១កង់

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលបាក់១កង់ រថយន្តរងការខូចខាតដាច់កង់ទៅលែងរួច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស កែងនឹងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ​។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តម៉ាកលុចស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB-3678 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបោះពួយក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកក្បាលនាគចែកទ្រូងពេញទំហឹងបណ្ដាលក្បាលនាគបាក់១កង់រថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែសំណាងល្អមិនមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្វមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់