ព័ត៌មានជាតិ

ភ្លើងឆេះចំការក្រញ៉ូងរបស់រដ្ឋបាលព្រៃឈើខេត្តកំពង់ធំ អស់៣០ហិកតា ដោយសារតែ…

កំពង់ធំ: មានករណីអគ្គិភ័យឆេះចម្ការក្រញ៉ូងរបស់រដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បង្ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចចម្ការក្រញ៉ូងរបស់រដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដែលមានទំហំ៦០០ហិកតា ចំណុចអូរបឹងរ៉ុង ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងនោះអគ្គិភ័យនេះឆេះចម្ការអស់ចំនួន៣០ហិកតា បង្កឡើងមកពីឆេះរាលភ្លើងព្រៃ ហើយរថយន្តអគ្គិភ័យបានចេញអន្តរាគមន៍ចំនួន២គ្រឿង រថយន្ត១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក និងរថយន្ត១គ្រឿងទៀតរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ប្រើប្រាស់ទឹកអស់ចំនួន២រថយន្តស្មើនិង០៨ម៉ែត្រគុបរលត់ទាំងស្រុង មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនិងឆេះរាលដាលបន្តទៀតនោះទេ៕

មតិយោបល់