ព័ត៌មានជាតិ

រថយន្តនីសាន់ បុកម៉ូតូវីវ៉ាស្លាកលេខ រដ្ឋ17.1.1783 ស្លាប់បុរសម្នាក់ និងបន្តបុកម៉ូតូ១គ្រឿងទៀត របួសស្រាល២នាក់

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកនីសាន់ ស្លាកលេខ ព្រះសីហនុ 3A-0854 (អ្នកបើកបររត់បាត់) បានបុកម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខ រដ្ឋ 17.1.1783 បើកបរដោយឈ្មោះ រស់ ស្រ៊ន ភេទប្រុស បណ្តាលឲ្យស្លាប់ រួចបន្តបុកនឹងម៉ូតូម៉ាក សាន់យ៉ាន់ ដែលកំពុងបើកបរដោយឈ្មោះ ចៅ ហ៊ុំ ភេទប្រុស រួមដំណើរជាមួយប្រពន្ធឈ្មោះ ពេជ្យ សាវុន ជាប្រពន្ធ បណ្តាលឲ្យរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ២ គីឡូម៉ែត្រ១១៧-១១៨ ភូមិកំពង់ សង្កាត់ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់