ព័ត៌មានជាតិ

បុរសម្នាក់ សុំម៉ូតូគេជិះដោយសារ ស្រាប់តែជូបគ្រោះថ្នាក់ បណ្តាលឲ្យរបួសធ្ងន់

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង បើកម៉ូតូសណ្តោងរ៉ឺម៉ក់ ដឹកទឹកកក១គ្រឿង រេចង្កូតក្រឡាប់កាលពីថ្ងៃទី០៨​ ខែមេសា​ ឆ្នាំ២០២០ នាវេលាម៉ោង៧និង​៥០នាទីនៅលើផ្លូវ ក្រាលកៅស៊ូ ស្ថិតក្នុងភូមិ ព្រះចំបក់ ឃុំ ត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

នៅមុនពេលកើតហេតុមានបុរសម្នាក់ឈ្មោះ​ សុង រ៉ាត់ អាយុ២២ឆ្នាំ ភេទប្រុស រស់នៅភូមិព្រះចំបក់ ឃុំត្រពាំងជង បានបើកម៉ូតូសណ្តោងរ៉ឺម៉ក់ដឹកទឹកកក បានធ្វើដំណើរ មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ដោយសារមានបុរសម្នាក់សុំឡើងជិះ ក៏អនុញ្ញាតឲ្យជិះពីក្រោយដោយសារ ពេលនោះម៉ូតូបានរេចង្កូត បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលស្រែ ធ្វើឲ្យអ្នកសុំជិះពីក្រោយ ឈ្មោះឈឹម ធា អាយុ៤៩ឆ្នាំ ភេទប្រុស រស់នៅភូមិ ដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) ក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះនៅ មន្ទីរពេទ្យខេត្តពោធិ៍សាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ សុំគេជិះដោយសារ ស្ថិតក្នុងស្ថានភាពស្រវឹង ៕

មតិយោបល់