ព័ត៌មានជាតិ

រថយន្ត ​មួយគ្រឿង​បើក​បុក​ម៉ូតូ​​ម្នាក់​ស្លាប់ ​រួច​គេច​ខ្លួន​បាត់​ស្រមោល​

ឧត្តរមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាងរថយន្ត បុកជាមួយម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិ ព្រះប្រឡាយ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ រ៉េន ឆេង លាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជិះម៉ូតូម្នាក់ឯង បើកម៉ូតូម៉ាកគុប៩០ ពាក់ស្លាកលេខ ឧ-ជ១A1181. ចំណែក រថយន្តបង្កម៉ាកឡង់គ្រីស័រ សេរីឆ្នាំ៩៦ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ-ព២-គ៧២៧២ អ្នកបើកបរឈ្មោះ រិទ្ធ ខ្នី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ច នៃអធិការនគរបាលស្រុក បានបន្តថា ក្រោយពេលបង្កម្ចាស់បើករថយន្តរត់គេចខ្លួន ហើយទុករថយន្តចោល។បច្ចុប្បន្ននេះ សមត្ថកិច្ចយើងកំពុងស្រាវជ្រាវ រកជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

បើកបុកម៉ូតូម្នាក់ស្លាប់បើកបុកម៉ូតូម្នាក់ស្លាប់1

មតិយោបល់