កម្លាំងសមត្ថកិច្ច រុករកឃើញសពក្មេងស្រីម្នាក់ ដែលលង់ទឹកស្លាប់ស្ថិតក្នុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ យោងតាមផេក កងពលតូចថ្មើរជើងលេខ៥១ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយវរសេនីយ៍ទោ អ៊ិន សារ៉ន នាយរងសេនាធិការកងពល សហការជាមួយ កងកម្លាំងតំបន់ ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ គណៈបញ្ជាការឯកភាពក្រុង កងរាជអាវុធហត្ថក្រុង និងអធិការនគរបាលក្រុង បានរុករកឃើញ សពក្មេងស្រីឈ្មោះ រ៉េន សុខនាង អាយុ ១១ឆ្នាំ ដែលបានលង់ទឹកកាលពី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយបានប្រគល់សពជូនទៅគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *